,

នៅ​ចិន មាន​អ្វី​កើត​ឡើង​ពេល​ម្ចាស់​ផ្ទះ​​មិន​ព្រម​រើ​ចេញ?

Loading...

ហេតុអ្វី ផ្ទះ ខ្លះ ត្រូវ នៅ កណ្ដាល ផ្លូវ ឯ ផ្ទះ ខ្លះ ទៀត ត្រូវ នៅ ចន្លោះ ការដ្ឋាន សំណង់? រូបភាព ទាំង នេះ បើ មើល ទៅ ប្លែក ប៉ុន្តែ វា ជា រឿង ពិត ដែល កើត ឡើង នៅ ប្រទេស ចិន។ វា បាន កើត ឡើង នៅ ក្រោយ ពេល ម្ចាស់ ផ្ទះ បាន បដិសេធ មិន ផ្លាស់ ទៅ កាន់ ទីតាំង ថ្មី។ ចង់ ដឹង ថា ប្លែក ប៉ុណ្ណា សូម មើល រូបភាព ដែល ដក ស្រង់ពី CNN ខាង ក្រោម នេះ៖

១. ផ្ទះ កម្ពស់ ៣ជាន់ នេះ បាន ស្ថិត នៅ កណ្ដាល ផ្លូវ ធ្វើ ថ្មី នៅ ខេត្ត Henan ប្រទេស ចិន (ថត ថ្ងៃ ទី ១៦ ខែ ឧសភា ២០១៥)

២. ផ្ទះ ស្ថិត នៅ កណ្ដាល ផ្លូវ នៅ Nanning ខេត្ត Guangzi ប្រទេស ចិន (ថត ថ្ងៃ ទី ១០ ខែ មេសា ២០១៥)

៣. អគារ apartment ដែល ត្រូវ វាយ ចោល ផ្នែក ខ្លះ នេះ ស្ថិត នៅ កណ្ដាល ផ្លូវ នៅ ខេត្ត Zhejiang ប្រទេស ចិន ក្រោយ ពី ម្ចាស់ អាយុ ៦៧ឆ្នាំ ដែល ជា កសិករ ចិញ្ចឹម ទា និង ភរិយា បាន បដិសេធ មិន ព្រម រើ ចេញ ក្រោយ តវ៉ា រឿង ប្រាក់ សំណង មិន ត្រូវ គ្នា ជាមួយ រដ្ឋាភិបាល។ (អគារ នេះ ត្រូវ បាន កម្ទេច ចោល នៅ ថ្ងៃ ទី ១ ខែ ធ្នូ ២០១២ ក្រោយ ពី ម្ចាស់ ព្រម ទទួល សំណង ៤ម៉ឺន ដុល្លារ )។

៤. ផ្ទះ មួយ នៅ តំបន់ Chongqing ភាគ ខាង លិច ប្រទេស ចិន បាន បដិសេធ មិន លក់ ឲ្យ ទៅ ក្រុមហ៊ុន អភិវឌ្ឍ តំបន់ នោះ ដែល ត្រូវ នៅ កណ្ដាល ការដ្ឋាន តែ ឯង (រូបភាព ឆ្នាំ ២០០៧)។

៥. រូបភាព នេះ ថត ថ្ងៃ ទី ៦ ខែ ធ្នូ ២០១២ ដែល បង្ហាញ ពី កម្មករ កំពុង សាងសង់ អគារ នៅ ជុំវិញ ផ្នូរ ដែលមាន កម្ពស់ ១០ម៉ែត្រ នៅ ខេត្ត Shangxi ភាគ ខាង ជើង ប្រទេស ចិន

តើ ប្រិយមិត្ត យល់ យ៉ាង ណា ដែរ ចំពោះ រូបភាព ខាង លើ នេះ?
ប្រភព៖ ខ្មែរញូរខេមបូឌា

Facebook Comments

Loading...

Leave a Reply

Your email address will not be published. Required fields are marked *