,

រកឃើញជាតិសារធាតុគីមី ហាមឃាត់ និងសារធាតុនាំអោយកើតមហារីកជាង៨០%នៅក្នុងគុយទាវហ្វើ ( PHO )

Loading...

សារធាតុគីមីនិងសារធាតុហាមឃាត់ច្រើនជាង ៨០% ត្រូវបានគេរកឃើញនៅក្នុងហ្វើជាច្រើនកន្លែងនៅក្នុងទីក្រុងហូជីមិញរបស់វៀតណាម។ នេះបើតាមរបាយការណ៍របស់ការត្រូតពិនិត្យសុវត្ដិភាពអាហារពេលថ្មីៗនេះ។

លិទ្ធផលដ៏គួរអោយរន្ធត់មួយនេះត្រូវបានប្រកាសកាលពីអាទិត្យមុនដោយអ្នកត្រួតពិនិត្យ មកពីមជ្ឈមណ្ឌលសម្រាប់សិក្សានិងប្រឹក្សាយោបល់អតិថិជន (CESCON) ដែលបានប្រមូលគំរូជាង ៣០ដុំនៃផលិតផលមីនិងហ្វើទាំងប្រាំមួយមុខរបស់វៀតណាម ដែលក្នុងនោះមាន ហ្វើ គុយទាវ បាញ់កាញ់ បាញ់ហ៊យ បាញ់កួន និងបាញ់អឿត។

មជ្ឍមណ្ឌលដដែលបានបន្តថា គំរូទាំងអស់ដែលបានផ្ទុកសារធាតុហាមឃាត់នេះត្រូវបានប្រមូលមកពីហាងលក់ទំនិញ ព្រមទាំងមកពីផ្សាទំនើបផងដែរ។

មិនទាន់មានរបាយការណ៍ណាមួយបញ្ចាក់ថា ហ្វើ និង និងគុយទាវដែលកំពុងតែចរាចរណ៍ក្នុងទីផ្សារកម្ពុជាអាចនិងចេញពីប្រភពតែមួយពីកន្លែងលក់ដែលបានរកឃើញសារធាតុគីមីនេះរឺយ៉ាងណាទេ។

ប្រភព៖ វេបសាយបរទេស

អត្ថបទ៖ ពូ Bee

Facebook Comments

Loading...

Leave a Reply

Your email address will not be published. Required fields are marked *